អន្តរជាតិ
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty នៅសហរដ្ឋអាមេរិក
BY autoadmin
February 1, 2019
មានករណីភ្លើងឆេះនៅយានដ្ឋាន Terminal C ដែលជាកន្លែងចតរថយន្តក្នុងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ដែលបានបំផ្លាញរថយន្ដជាច្រើនគ្រឿង ប៉ុន្តែវារលត់វិញមុនម៉ោង ៨ព្រឹក។ អាជ្ញាធរបានឱ្យថា អគ្គីភ័យនេះបានចាប់ផ្តើមនៅម៉ោង ៧ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ ហើយរថយន្តចំនួន ១៧គ្រឿង ត្រូវបានខូចខាត។ ភ្លើងឆេះយ៉ាងខ្លាំងជាមួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ (ក្នុងវិដេអូខាងក្រោម) ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការរងរបួសនោះទេ។ យ៉ាងណាមិញនាយកដ្ឋានអគ្គីភ័យ Newark ក៏កំពុងស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ abcnews