ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុន Precision Cars (Cambodia) ប្រកាសបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការនាំចូលចែកចាយ និងដាក់លក់រថយន្ត Porsche នៅកម្ពុជា

    BY Naren March 31, 2023
    ក្រុមហ៊ុន Precision Cars (Cambodia) ប្រកាសបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការនាំចូលចែកចាយ និងដាក់លក់រថយន្ត Porsche នៅកម្ពុជា

    (ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា)​ លីមីធីត (Precision Cars (Cambodia) Limited) ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាកផុសហ្សេ (Porsche ) បានប្រកាសបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការនាំចូលចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Porsche ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។

    សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ តទៅក្រុមហ៊ុន HGB Group នឹងចូលខ្លួនមកបន្តដំណើរការជាអ្នកផ្តល់សេវាកម្ម ផ្នែកជួសជុល ថែទាំ និង ផ្តល់ការធានារថយន្ត Porsche នៅកម្ពុជា។

    ក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ សម្រាប់ជំនួយការផ្សេងៗរបស់ Porsche សូម ទូរស័ព្ទមកលេខ 012-911-255 ឬ អញ្ជើញមកកាន់ #MX0É (CBD4), ភ្នំពេញស៊ីធីសេនធ័រ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ៕

    Share This Post: