ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាប់តែឃើញគេឡកម៉ុងសាយនៅលើគោក ឥឡូវសាកមកមើលគេឡកម៉ុងសាយក្នុងទឹកម្តងមើល!

    BY autoadmin February 1, 2019
    ធ្លាប់តែឃើញគេឡកម៉ុងសាយនៅលើគោក ឥឡូវសាកមកមើលគេឡកម៉ុងសាយក្នុងទឹកម្តងមើល!

    ម៉ាឡេស៊ី៖ ក្រុមអ្នកហែលទឹករបស់ប្រទេសម៉ាឡេស៊ីបានធ្វើឱ្យមានការចាប់អារម្មណ៍ ដោយពួកគេបានសម្តែងការឡកម៉ុងសាយនៅក្នុងជលវប្បដ្ឋាន Aquaria KLCC ដែលជាអាងចិញ្ចឹមត្រីនៅក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃ ទី៣០ ខែមករា។ នៅក្នុងឈុតសម្តែងនេះ អ្នកទស្សនាអាចឮ សំឡេងស្គរ និងឆាបពីខាងក្រៅ ប៉ុន្តែអ្នកឡកម៉ុងសាយ ២នាក់ ផ្សេងទៀតគឺសម្តែងនៅក្នុងទឹកអមជាមួយនឹង​សត្វត្រីសមុទ្រ ដែលកំពុងហែលលេងយ៉ាងសប្បាយ។

    យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលជលវប្បដ្ឋាន Aquaria KLCC តែងតែធ្វើអ្វីដែលប្លែកបែបនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជលវប្បដ្ឋាននេះបានឡកម៉ុងសាយក្នុងទឹកអស់រយៈពេល ១០ឆ្នាំ មកហើយ។ គួរឱ្យដឹងផងដែរថា ការឡកម៉ុងសាយគឺជាសិល្បៈប្រពៃណីចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងសម័យនគរទាំងបីក្នុង ឆ្នាំ២២០-២៨០ ប៉ុន្តែវាមិនមានប្រជាប្រិយភាពប៉ុន្មាននោះទេ រហូតដល់ការកើនឡើងនៃព្រះពុទ្ធសាសនាក្នុងអំឡុង ឆ្នាំ៤២០-៥៨៩។ ប្រជាជនចិនជាច្រើនជឿថារបាំម៉ុងសាយ ដែលជាទូទៅត្រូវបានសម្តែងនៅលើដី អាចនាំមកនូវសំណាងល្អ ហើយអាចរារាំងវិញ្ញាណអាក្រក់បាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: