គុនល្បុក្កតោ កំពុងវិវឌ្ឍខ្លួនជាកីឡាមួយប្រភេទ ដែលមនុស្សក្នុងតំបន់ និងអន្តរជាតិ ចូលរួមហាត់ និងប្រកួត
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា គុនល្បុក្កតោ ជាកីឡាចំណាស់មួយរបស់ប្រជាជាតិខ្មែរ ប៉ុន្តែវាបានសាយភាយ និងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទ ដែលមនុស្សក្នុងតំបន់ និងអន្តរជាតិចូលរួមហាត់ និងប្រកួតប្រជែង។
ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានមានប្រសាសន៍បែបនេះ ក្នុងកំឡុងពេលឯកឧត្តម បានចូលរួម ក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។
ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានមានប្រសាសន៍បែបនេះ ក្នុងកំឡុងពេលឯកឧត្តម បានចូលរួម ក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដមបានបន្ថែមថា វាជាលើកទី១ហើយ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាលើកទី១ផងដែរ ដែលគុនល្បុក្កតោ បានរៀបចំការប្រកួតកម្រិតក្នុងតំបន់គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ។ យ៉ាងណាបើទោះបីជា ការរៀបចំការប្រកួតនេះ ជាលើកទី១ តែសម្រាប់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំប្រកួត ឱ្យមានដំណើរការរលូន និងជាពិសេស គឺការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ សម្រាប់ប្រទេស ដែលជាសមាជិករបស់គុនល្បុក្កតោ។
ប្រធានសហហព័ន្ធដដែលនេះ បានឱ្យដឹងទៀតថា កម្ពុជាមានការជឿជាក់ថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះ គ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយប្រាកដណាស់ ដោយមានការចូលរួមដោយស្មោះសរ ពីបណ្ដាប្រទេសជាសមាជិក រួមជាមួយកម្ពុជា នឹងជំរុញប្រភេទកីឡាមួយនេះ ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងឆាកជាតិ និងឆាកអន្តរជាតិ។
គួររំឭកថា ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ គឺរៀបចំឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតប្រជែងចំនួន៤ គឺ មានវៀតណាម, ឡាវ ហ្វីលីពីន និង កម្ពុជាជាម្ចាស់ផ្ទះ៕




ប្រភព៖ Cambodia 2023