ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន សម្រេចការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់ ១០០ភាគរយហើយ

BY Khmernote Media April 4, 2023
ឧកញ៉ា ស្រី ចាន់ថន សម្រេចការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់ ១០០ភាគរយហើយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានប្រកាសជូនបងប្អូនជនរួមជាតិថា ក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ « ខ្ញុំមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានឲ្យក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន។ ខ្ញុំតែងតែស្រម៉ៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្ល៉េះ ស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រម៉ៃរបស់ខ្ញុំជិតបានសម្រេចហើយបងប្អូន។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបខ្ញុំអាចឈានមកដល់ចំណុចនេះបាន។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ « ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: