ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន នឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនទាំងអស់គ្នា ដើម្បីលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត

BY Khmernote Media April 5, 2023
ឧកញ៉ា ស្រី ចាន់ថន នឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនទាំងអស់គ្នា ដើម្បីលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានប្រកាសថា នឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនទាំងអស់គ្នា ដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។

នៅក្នុងគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ « ដោយសារតែមានបងប្អូនសំណូមពរឲ្យខ្ញុំបង្កើតមូលនិធិគុនខ្មែរ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសជាសាធារណថា ខ្ញុំនឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនយើងទាំងអស់គ្នាដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។ មូលនិធិនេះមិនមែនជារបស់ខ្ញុំនោះទេ ប៉ុន្តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដូច្នេះខ្ញុំសូមអញ្ជើញឲ្យបងប្អូនចូលរួមគាំទ្រមូលនិធិមួយនេះទាំងអស់គ្នា។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «គោលបំណងក្នុងការបង្កើតមូលនិធិនេះមានដូចជា៖ ទីមួយ. ដើម្បីមានថវិការក្នុងការទ្រទ្រង់កីឡាករ ដូច្នេះកីឡាករគុនខ្មែរមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើការហ្វឹកហាត់១០០%។ ទីពីរ.ដើម្បីជួយកីឡាករដែលមានរបួសអំឡុងពេលប្រកួត ព្រោះកន្លងមកនៅពេលកីឡាករគុនខ្មែរមានរបួសអំឡុងពេលប្រកួត ពួកគាត់មិនមានថវិការដើម្បីព្យាបាលរបួសនោះទេ។ ទីបី.ដើម្បីមានថវិការមួយចំនួនក្នុងការរៀបចំកម្មវិធីប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិ។

អាស្រ័យហេតុនេះតើបងប្អូនមានយោបល់បែបណាដែរ? សូមបងប្អូនខមិននៅខាងក្រោមអត្ថបទមួយនេះ ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: