ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញទងផ្ចិតកូនលៀនចេញក៏យកដៃទៅចុច ចុងក្រោយធ្លាយពោះវៀនកូនចេញក្រៅជិត ៥០សង់ទីម៉ែត្រ

    BY autoadmin February 1, 2019
    ឃើញទងផ្ចិតកូនលៀនចេញក៏យកដៃទៅចុច ចុងក្រោយធ្លាយពោះវៀនកូនចេញក្រៅជិត ៥០សង់ទីម៉ែត្រ

    ហេតុការណ៍ដ៏អាក្រក់មួយបានធ្វើឱ្យទារកអាយុ ១ខែ​ ធ្លាយពោះវៀនចេញក្រៅប្រហែល ៥០សង់ទីម៉ែត្រ ដោយសារឪពុករបស់ទារកនេះបានចុចទៅក្នុងប្រហោងផ្ចិតរបស់គេដែលលៀនចេញមក។ បន្ទាប់ពីយកដៃចុចទៅក្នុងផ្ចិតភ្លាម ពោះវៀនតូចរបស់ទារកក៏ធ្លាយចេញមក ប៉ុន្តែជាសំណាងល្អដែលឪពុករបស់គេប្រញាប់យកគេមកមន្ទីរពេទ្យទាន់ពេលវេលា បើមិនទាន់ពេលនោះទេទារកអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។

    រឿងហេតុកើតឡើងដោយសារឪពុករបស់ទារក បានឃើញផ្ចិតរបស់ទារកលានចេញ ហើយពោះទារកមានការហើមទៀតផង។ ដោយគិតថា ប្រហោងនោះប្រហែលជាអាចរំសាយឧស្មន័ និងធ្វើឱ្យទារកធូរស្រាលពីការហើមពោះនេះបាន ទើបរូបគាត់យកដៃទៅចុច។ ជាការពិតការលានផ្ចិតនេះគឺគេឱ្យឈ្មោះថាជា ក្លនលូនត្រង់ផ្ចិត (umbilical hernia) វាមិនមានគ្រោះថ្នាក់នោះទេ ហើយវាតែងតែកើតលើទារក និងបាត់លៀនទៅវិញដោយឯកឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: