អន្តរជាតិ
រថយន្ត Proton Iriz ជ្រុលចង្កូតចូលច្រកទ្វារធនាគារបណ្តាលឱ្យរបួស ២នាក់
BY autoadmin
February 2, 2019
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីម្សិលមិញថ្ងៃ ទី១ ខែកុម្ភៈ នៅឯតំបន់ Taman Indahpura ក្រុង Kulai ប្រទេសម៉ាឡេស៊ី នៅពេលដែលម្ចាស់រថយន្ត Proton Iriz មួយគ្រឿងមានបំណងចង់ចតឡានរបស់ខ្លួនតែក៏ជ្រុលចង្កូត និងបានបុកចូលច្រកទ្វារធនាគារនៅទីនោះ។ គ្រោះថ្នាក់នេះបានធ្វើឱ្យមនុស្ស ២នាក់ បានរងរបួស ហើយម្នាក់ក្នុងចំនោមពួកគេគឺជាសន្តិសុខដែលកំពុងយាមនៅធនាគារនោះផ្ទាល់តែម្តង។
ឧបទ្ទវហេតុនេះកើតនៅម៉ោង ១០ និង ១២នាទីព្រឹក នៅពេលដែលអ្នកបើកបររថយន្ត Proton Iriz មានបំណងចង់ចតរថយន្តនៅមុខហាងមួយជិតទីនោះ ប៉ុន្តែក៏បានបាត់បង់ម្ចាស់ការលើរថយន្ត។ យ៉ាងណាមិញអ្នករងរបួសទាំងពីរនាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Kulai ដោយបុរសជាសន្តិសុខគឺរបួសធ្ងន់ និងជនរងគ្រោះជាស្ត្រីម្នាក់ទៀតគឺរងរបួសស្រាល។



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz