ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ទាស់! Samsung បង្ហាញ Teaser ថ្មីរបស់ខ្លួន ជាមួយនឹងស្មាតហ្វូនដំបូងដែលអាចបត់ចូលគ្នាបាន

    BY autoadmin February 2, 2019
    អស់ទាស់! Samsung បង្ហាញ Teaser ថ្មីរបស់ខ្លួន ជាមួយនឹងស្មាតហ្វូនដំបូងដែលអាចបត់ចូលគ្នាបាន

    ថ្មីៗនេះក្រុមហ៊ុន Samsung Vietnam បានបង្ហោះវីឌីអូមួយ ដែលហាក់បីដូចជា Teaser សម្រាប់ព្រឹត្តិការណ៍នៃកម្មវិធី Unpacked នាពេលខាងមុខរបស់ក្រុមហ៊ុន Samsung ។ ដែលកម្មវីធីនោះផងដែរជាកន្លែងដែលគេរំពឹងថា Samsung នឹងបង្ហាញស្មាតហ្វូន Galaxy S10 ថ្មីរបស់ខ្លួន។ វីដេអូនេះមិនបានបង្ហាញឱ្យច្បាស់អំពីស្មាតហ្វូន Samsung Galaxy S10 របស់ Samsung នោះទេ ប៉ុន្តែវាបានរួមបញ្ចូលនូវឈុតមួយដែលហាក់ដូចជា ឧបករណ៍ដែលអាចបត់បាន (foldable device)។

    វាអាចបង្ហាញថា ស្មាតហ្វូនដែលអាចបត់ចូលគ្នារបស់ Samsung នឹងត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung ដែលវាស្របទៅតាមការអះអាងរបស់ Wall Street Journal ដែលបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូនដែលអាចបត់ចូលគ្នាបាននៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុនក្នុងខែកុម្ភៈ។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ Teaser ខាងក្រោមនេះ៖

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: