SEA GAMES

កីឡាករប្រដាល់ Thiago Teixeira បានបញ្ជាក់ហើយថា គាត់នឹងលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់

BY
autoadmin
April 8, 2023

ក្រោយមហាជនថៃតាមរករឿងកីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ឥតមានពេលសម្រាក អស់ពីរឿងមួយចូលរឿងមួយ និងសូម្បីតែការសាក់ពាក្យ «Muay Thai» កាលពីពេលថ្មីៗនេះគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់នឹងលុបសាក់នោះចេញពីខ្នងរបស់គាត់ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត

នៅក្នុងការបង្ហោះនោះលោក ស៊ន សុភក្រ្ត បានសរសេរថា៖«កីឡាករ Thiago បានបញ្ជាក់ថា លោកនឹងលុបសាក់ពាក្យ មួយថៃ ចេញពីខ្នងរបស់លោក!»

កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានបញ្ជាក់បែបនោះ គឺដោយសារមានអ្នកលេងបណ្ដាញសង្គមថៃម្នាក់ បានចោទសួរថា៖«ហេតុអ្វីបានជាមិនលុបសាក់ Muay Thai ចេញពីខ្នងរបស់អ្នក? វាជាការមិនគោរពដល់ប្រជាជនថៃគ្រប់គ្នា ហើយអ្នកពេលនេះ គឺល្បីខ្លាំងណាស់នៅស្រុកថៃ»។ លោក Thiago Teixeira ក៏បានតបទៅវិញថា៖«ខ្ញុំនឹងលុបវាចេញឆាប់ៗនេះ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា»៕

អត្ថបទ៖ លីដា

Share This Post: