រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្នសម្រាប់តំបន់ប្រារព្ធពិធី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- April 12, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នសម្រាប់តំបន់ប្រារព្ធពិធី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប និងបានរៀបចំចំណត២១កន្លែង ព្រមទាំងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចនិងភាពជាក់ស្តែងដូចខាងក្រោម៖
១.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចស្តុបសម្ដេចសង្ឃរាជទេពវង្ស ដល់ចំណុចហាងលក់ សម្លៀកបំពាក់ហ្សានដូ(Zando) និងកំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ផ្លូវសុខសាន្ត ផ្លូវផ្សាររាត្រី ផ្លូវ២ធ្នូ និងផ្លូវខាងជើងជាប់របងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីចំណុចស្ពានវត្តរាជបូព៌ា ដល់ស្ពានវត្តដំណាក់ និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប ។
៣.កំណាក់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានវត្តរាជបូព៌ា និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់រង្វង់មូលវត្តដំណាក់ និង បណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប
៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចសណ្ឋាគារជេសេវីន(J7)
៥.កំណាត់ផ្លូវមុខរ៉ាហ្វលមហាសណ្ឋាគារអង្គរ និងកំណាត់ផ្លូវបរិវេណសួនច្បារព្រះរាជដំណាក់
៦.និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង (ដូចមានបង្ហាញក្នុង ប្លង់ផែនទី)។
សូមអានព័ត៌មានលម្អិតដូចមានក្នុងសេចក្តីជូនដំណឹង៖




- Share This Post:






