ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទោះជាខាងប្រុសស្លាប់ចោលក្តី ក៏ខាងស្រីនៅតែបង្ហោះរូបភាពស្នេហាចាស់ៗរបស់ពួកគេទៅលើបណ្ដាញសង្គម

    BY autoadmin February 8, 2019
    ទោះជាខាងប្រុសស្លាប់ចោលក្តី ក៏ខាងស្រីនៅតែបង្ហោះរូបភាពស្នេហាចាស់ៗរបស់ពួកគេទៅលើបណ្ដាញសង្គម

    ជាងមួយឆ្នាំមកហើយក្ដីដែលលោក Franco បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុលង់ទឹក ប៉ុន្តែតារាម៉ូដែល ចិន-ហ្វីលីពីន នាង Janica Nam Floresca ដែលជាសង្សារនៅតែបង្ហោះរូបភាពស្នេហារបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដដែល។ គួររំលឹកដែរថា នាង Janica បានបាត់បង់មិត្តប្រុសឈ្មោះ Franco Hernandez ដែលជាសមាជិកនៃក្រុមរាំជនជាតិហ្វីលីពីន «Hashtags» កាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯភាគខាងជើង Lamidan ក្រុង Don Marcelino ប្រទេសហ្វីលីពីន ដោយកាលនោះ Franco គឺមានអាយុ ២៦ឆ្នាំ។

    យោងតាមនាង Floresca ផ្ទាល់បានឱ្យដឹងថា ពួកគេបានជិះកប៉ាល់ល្បឿនលឿនមួយ ហើយក្រោយមកពួកគេក៏ត្រូវបង្ខំចិត្តលោតចេញពីកប៉ាល់ បន្ទាប់ពីរលកដ៏ខ្លាំងបានវាយប្រហារពួកគេនៅតាមផ្លូវត្រឡប់ទៅឆ្នេរវិញ។ ប៉ុន្តែគួរឱ្យស្តាយលោក Franco បានស្លាប់រួចទៅហើយនៅពេលដែលគាត់ត្រូវបានបញ្ជូនទៅដល់គ្លីនីកមួយ។ យ៉ាងណាមិញថ្វីបើ Franco បានស្លាប់ជាយូរមកហើយក្តី ក៏នាង Janica នៅតែបង្ហោះរូបភាពដ៏ផ្អែមល្ហែមចាស់ៗរបស់ពួកគេទាំងពីរទៅលើបណ្តាញសង្គមរយៈពេលជាងមួយឆ្នាំមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: