ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីរថយន្តលុចស៊ីស ៣៣០ និងអ្នកបើកបររថយន្ត Kia Morning ត្រូវបានបញ្ចប់បញ្ហាជាមួយគ្នាដោយឈរលើគោលការណ៍ច្បាប់ និងសុំទោសអធ្យាស្រ័យគ្នាទៅវិញទៅមក

    BY Liny Chan April 14, 2023
    ករណីរថយន្តលុចស៊ីស ៣៣០ និងអ្នកបើកបររថយន្ត Kia Morning ត្រូវបានបញ្ចប់បញ្ហាជាមួយគ្នាដោយឈរលើគោលការណ៍ច្បាប់ និងសុំទោសអធ្យាស្រ័យគ្នាទៅវិញទៅមក

    ខេត្តបន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ករណីអ្នកដំណើរបើកបររថយន្តលុចស៊ីស​ ៣៣០ និងអ្នកដំណើរបើកបររថយន្ត KIA Morning បានមកជួបដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀងបញ្ចប់បញ្ហាគ្នា ក្រោយទទួលបានការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅកា​រិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

    ភាគីអ្នកបើកបររថយន្ត លុចស៊ីស៣៣០ បានទទួលស្គាល់កំហុសដែលខ្លួនបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជែងមិនផុត ព្រោះតែការប្រញ៉ាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តលុចស៊ីស៣៣០ ទទួលយកការផាកពិន័យ និងបានបង់ប្រាក់ពិន័យរួចរាល់ផងដែរ។

    អ្នកបើកបររថយន្ត Kia Morning ក្រោយទទួលបានការណែនាំអំពីច្បាប់ចរាចរណ៍ ក៏បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនផងដែរ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា និងបង្កឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណៈ។

    ក្រោយទទួលបានការអប់រំណែនាំពីមន្ត្រីជំនាញភាគីទាំងពីរ ម្ចាស់រថយន្តលុចស៊ីស៣៣០ និង ភាគីម្ចាស់រថយន្ត Kia Morning បានបញ្ចប់បញ្ហានឹងគ្នាដោយមានការអត់ឱន និងការយោគយល់អធ្យាស្រ័យគ្នា សុំទោសគ្នាទៅវិញទៅមក ខុសម្តងឆ្គងមួយគ្រា ក្នុងនាមខ្មែរដូចគ្នា ដើម្បីរីករាយចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទាំងអស់គ្នា។

    ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌​មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ក្នុងការបញ្ចេញមតិ សូមឲ្យមានក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងប៉ះពាល់ដល់ការខិតខំប្រឹងប្រែង កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់នគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay