ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីថ្មី ដោយឱ្យអ្នកជំងឺទឹកនោមផ្អែមលេបថ្នាំជំនួសឱ្យការចាក់អាំងស៊ុយលីន

    BY autoadmin February 8, 2019
    ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីថ្មី ដោយឱ្យអ្នកជំងឺទឹកនោមផ្អែមលេបថ្នាំជំនួសឱ្យការចាក់អាំងស៊ុយលីន

    ប្រហែល ១០០ឆ្នាំ មកហើយដែលអ្នកជំងឺទឹកនោមផ្អែមតែងតែពឹងផ្អែកលើការចាក់អាំងស៊ុយលីនមួយថ្ងៃ ២ដង ដើម្បីគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេ ប៉ុន្តែពេលនេះការស្រាវជ្រាវបានរកឃើញវិធីថ្មី ដោយអ្នកជំងឺគ្រាន់តែលេបថ្នាំប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា គ្រាប់ថ្នាំដែលពួកគេរកឃើញ គឺមានទំហំប៉ុនគ្រាប់សណ្ដែក ផ្ទុកនូវម្ជុលអាំងស៊ុយលីន (ដែលកក) និងស្រោបសំបកជាតិស្ករនៅពីក្រៅ។

    នៅពេលដែលគ្រាប់ថ្នាំចូលដល់ក្នុងពោះរបស់អ្នកជំងឺ ជាតិទឹកនឹងរំលាយសំបករបស់ថ្នាំ ហើយវានឹងធ្វើឱ្យម្ជុលអាំងស៊ុយលីនបញ្ចេញនូវប្រសិទ្ធភាពរបស់វា។ ក្រុមការងារមកពី Brigham និង Women’s Hospital នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតក៏បានបន្ថែមថា ការលេបថ្នាំគឺងាយស្រួលជាងវិធីចាស់ពីមុន ជាពិសេសគឺវាងាយដាក់តាមខ្លួន និងមានតម្លៃធូរថ្លៃជាងការចាក់ថ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: