SEA GAMES
វីរកីឡាការិនី ស៊ន សៀវម៉ី នឹងត្រលប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ខាងមុខនេះ
BY Khmernote Media
April 17, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ១៨ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
បើយោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា វីរកីឡាការិនី ស៊ន សៀវម៉ី នឹងត្រលប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
គួរជម្រាបជូនថា ម្ចាស់មេដាយមាស កីឡាអាស៊ីឆ្នាំ ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម បីជំនាន់ លើប្រភេទកីឡា តេក្វាន់ដូ របស់កម្ពុជា វីរកីឡាការិនី ស៊នសៀវម៉ី ធ្លាប់បានបង្ហាញពីឆន្ទៈ មួយលើកចុងក្រោយ មុនពេលចូលនិវត្តន៍ ពីអាជីព កីឡា ដោយចង់ចូលរួមប្រកួត ប្រជែងមេដាយ ជាលើកចុងក្រោយ ពេលបញ្ចប់ការប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕


ប្រភព៖ Cambodia 2023