ព័ត៌មានជាតិ
ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
BY Naren
April 17, 2023
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ឯកឧត្តម បានលើកឡើងថា «ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។
សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi»៕


