Porsche បង្អួតរថយន្តដំណើរការដោយអគ្គិសនី ដើម្បីប្រកួតប្រជែងជាមួយ Tesla
- March 7, 2018
បច្ចុប្បន្ននេះ ក្រុមហ៊ុន Porsche ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសអាឡឺម៉ង់ កំពុងតែផ្តោតគោលដៅទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់អាមេរិក ដោយខ្លួនទើបតែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅក្នុងពិពណ៌រថយន្តនៅទីក្រុង Geneva ប្រទេសស្វីស ជាមួយនឹងរថយន្ត Porsche Mission E Cross Turismo ដែលជារថយន្តដំណើរការដោយអគ្គិសនី។
ក្រុមហ៊ុន Porsche បានឲ្យដឹងថា ខ្លួនកំពុងតែធ្វើការពិចារណាដាក់រថយន្តប្រភេទនេះចូលជាផលិតផលថ្មីរបស់ខ្លួន។ រថយន្តស៊េរីថ្មីនេះជាប្រភេទ all-wheel drive (ប៉ុង២) មានកំលាំងម៉ាស៊ីន ៦០០ horsepower ហើយអាចបង្កើនល្បឿនពី ០ ដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរថយន្តពេល ៣.៥វិនាទីប៉ុណ្ណោះ ខណៈរថយន្ត P100D Model X របស់ក្រុមហ៊ុន Telsa ចំណាយពេលត្រឹមតែ ២.៩ វិនាទីប៉ុណ្ណោះ។ បច្ចុប្បន្ននេះ រថយន្តដំណើរដោយអេឡិចត្រូនិក កំពុងតែកើនឡើងនៅលើទីផ្សាររថយន្តយ៉ាងខ្លាំង៕







សេម
ប្រភព៖ engadget
- Share This Post:






