ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រុមការងាររបស់ ឧកញ៉ា ស្រី ចាន់ថន ជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេង មិនមានរបួសធ្ងន់ធ្ងរទេ នឹងអាចត្រលប់មកដូចដើមឆាប់ៗ

BY Khmernote Media April 19, 2023
ក្រុមការងាររបស់ ឧកញ៉ា ស្រី ចាន់ថន ជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេង មិនមានរបួសធ្ងន់ធ្ងរទេ នឹងអាចត្រលប់មកដូចដើមឆាប់ៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន សូមគោរពជម្រាបសួរដល់បងប្អូនឱ្យបានជ្រាបថា ក្រុមការងាររបស់ខ្ញុំ ជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេង ដោយលោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ល្វៃមិនមានរបួសធ្ងន់ធ្ងរទេ នឹងអាចត្រលប់មកដូចដើមជាក់ជាមិនខាន។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «គោរពជម្រាបសួរបងប្អូន ថ្ងៃនេះក្រុមការងាររបស់ខ្ញុំបានជូនកីឡាករ ឈឿង ល្វៃ ទៅថតកែងដៃនិងភ្លៅខាងឆ្វេងរបស់គាត់រួចរាល់ហើយ។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ល្វៃមិនមានរបួសធ្ងន់ធ្ងរអ្វីទេ ពោលគឺគ្រាន់តែថែទាំសុខភាពបន្តិចគាត់នឹងអាចត្រលប់មកដូចដើមវិញជាក់ជាមិនខាន។ »

ឧកញ៉ា ស្រី ចាន់ថន សូមបញ្ជាក់ផងដែរថា៖ « ខ្ញុំនឹងបន្តចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើង និងកែងដៃរបស់ល្វៃរហូតទាល់តែជាសះស្បើយតែម្តង។ ខ្ញុំបាទ ស្រី ចាន់ថន តំណាងឲ្យកីឡាករ ឈឿង ល្វៃ សូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែ ស្រលាញ់ គាំទ្រ កីឡាករ ឈឿង ល្វៃ តាំងពីដើមរហូតមកដល់ម៉ោងនេះ។ ខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រគុនខ្មែរ និងកីឡាករគុនខ្មែរជារៀងរហូត»​៕​

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: