ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ សម័យប្រឡងបាក់ឌុប ត្រូវបានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    BY Naren April 19, 2023
    ក្រសួងអប់រំ៖ សម័យប្រឡងបាក់ឌុប ត្រូវបានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២៣ ​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា កំណត់​យក​ថ្ងៃទី​០៦ ខែវិច្ឆិកា ដោយ​ក្រសួង​បានចេញ​នូវ​សេចក្តី​ណែនាំ​ពី​ដំណើរការ​នៃ​ការប្រឡង​ ហើយការទទួលពាក្យសុំចុះឈ្មោះប្រឡង ធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

    ក្រសួងក៏បានកំណត់ផងដែរថា សិស្សដែលអវត្តមានឥតច្បាប់លេីសពី៣០ដងឡេីងទៅ​ នឹងត្រូវលុបបេក្ខភាពប្រឡង។ សម្រាប់​កាលបរិច្ឆេទ​ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១១-១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាម​មណ្ឌល​កំណែ​ប្រមូលផ្តុំ​រាជធានី​ភ្នំពេញ​។ ចំណែកដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

    ក្នុងសេចក្តីណែនាំប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី ខេត្ត​ត្រូវ​ចាត់តាំង​តំណាង​ឱ្យមក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស៕

    សូមអានសេចក្តីណែនាំលម្អិតតាមរយៈតំណរភ្ជាប់នេះ៖ #សេចក្ដីណែនាំ ស្ដីពីការអនុវត្ដប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

    Share This Post: