ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការជក់កញ្ឆាអាចធ្វើឱ្យស្ពែម និងការបង្កកំណើតបុរសប្រសើរឡើង

    BY autoadmin February 8, 2019
    ការជក់កញ្ឆាអាចធ្វើឱ្យស្ពែម និងការបង្កកំណើតបុរសប្រសើរឡើង

    ការសិក្សាដ៏នឹកស្មានមិនដល់មួយបានបង្ហាញថា «ការជក់កញ្ឆា» ធ្វើឱ្យការបង្កកំណើតរបស់បុរសកាន់តែល្អឡើង។ លទ្ធផលនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តទៅលើក្រុមបុរសទាំងជក់ និងមិនជក់កញ្ឆាច្រើនជាង ៦០០នាក់ ដោយការពិតទៅគឺពួកគេមានបំណងចង់ដឹងពីផលប៉ះពាល់របស់កញ្ឆាប៉ុណ្ណោះ តែផ្ទុយទៅវិញវាខុសពីការរំពឹងទុក ដោយការជក់កញ្ឆបែរជាធ្វើឱ្យគុណភាពនៃការបង្កកំណើតរបស់បុរសកើនឡើងទៅវិញ។

    ការស្រាវជ្រាវនេះបានឱ្យដឹងថា អ្នកដែលជក់ ឬធ្លាប់ជក់កញ្ឆា មានការកើនឡើងនៃចំនួនស្ពែម (មេជីវិតឈ្មោល) និងសមត្ថភាពបង្កកំណើតល្អជាងអ្នកដែលមិនជក់កញ្ឆាសោះ។ យ៉ាងណាក៏ដោយការសិក្សានេះគឺមិនបានបង្ហាញឱ្យច្បាស់ថា អ្នកជក់កញ្ឆាចាំបាច់ត្រូវមានស្ពែមល្អជាងអ្នកមិនជក់ ឬយ៉ាងណានោះទេ គឺវាគ្រាន់តែជាការសន្និដ្ឋានដំបូងដែលក្រុមស្រាវជ្រាវ និងអ្នកជំនាញបានរកឃើញ។ លើសពីនេះទៀតក្រុមស្រាវជ្រាវក៏បានបង្ហាញដែរថា វាអាចជាការពន្យល់ដ៏ច្របូកច្របល់ចំពោះការរកឃើញនេះ ដែលវាទាក់ទងនឹងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស ទៅលើសមត្ថភាពបង្កកំណើត និងឥរិយាទទួលយកហានិភ័យរបស់អ្នកជក់កញ្ឆា៕

    អត្ថបទ៖ លីដា
    ប្រភព៖ bloomberg

    Share This Post: