ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលជម្ងឺម្តាយ

    BY Naren April 20, 2023
    សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលជម្ងឺម្តាយ

    សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ៣០០០០ដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលជម្ងឺម្តាយ។

    តាមរយៈសារដែលសម្តេចតេជោ បានបង្ហោះនៅលើតេឡេក្រាមដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «តាមរយៈការផ្សាយរបស់កោះសន្តិភាព ខ្ញុំទើបដឹងថាតារាសម្តែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន ៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ ទាន់ពេល។ សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមកលោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABAរបស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ»៕

    Share This Post: