ខ្មែរណូត

ស្វែងរក

SEA GAMES

ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចុះឈ្មោះតាមអេប Cambodia 2023

BY Khmernote Media April 22, 2023
ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចុះឈ្មោះតាមអេប Cambodia 2023

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា។ សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស មេត្តាចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com

សូមជម្រាបថា​ SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

ប្រភព៖ Cambodia 2023​

Share This Post: