ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ប្រកាសចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់កីឡាករធឿន ធារ៉ា ក្រោយរងរបួសដៃស្តាំយ៉ាងដំណំ

BY Khmernote Media April 24, 2023
ឧកញ៉ា ស្រី ចាន់ថន ប្រកាសចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់កីឡាករធឿន ធារ៉ា ក្រោយរងរបួសដៃស្តាំយ៉ាងដំណំ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថា នឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់កីឡាករ ធឿន ធារ៉ា ដែលភ្លាត់កែងដៃ ខណៈកីឡាករថៃ ក្រុងចក្រ ទាត់ក្នុងទឹក៤ កាលពីម្សិលមិញនេះ​។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដូចបងប្អូនបានដឹងហើយថា កីឡាករធឿន ធារ៉ា ទើបតែប្រកួតចប់នៅថ្ងៃនេះ ហើយឥឡូវគាត់បានរងរបួសដៃស្តាំ ដូច្នេះខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធារ៉ា។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖​ «ខ្ញុំសូមចូលរួមសោកស្តាយចំពោះការប្រកួតរបស់ធារ៉ានៅថ្ងៃមិញនេះ ប៉ុន្តែកីឡាតែងតែមានចាញ់មានឈ្នះ ដូច្នេះមិនជាបញ្ហានោះទេបើប្អូនទទួលបានលទ្ធផលមិនល្អនៅថ្ងៃនេះ ស៊ូៗចូលប្អូនខិតខំប្រឹងប្រែងបន្តទៀត។ ខ្ញុំសង្ឃឹមថាប្អូន ធារ៉ានឹងជាសះស្បើយ ក្នុងរយៈពលដ៏ខ្លីខាងមុខនេះ ។ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: