ស្តេចថៃមានព្រះបន្ទូលថា៖ «ព្រះកនិដ្ឋាទ្រង់ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺមិនសមរម្យនោះទេ»
ឆ្លើយតបទៅនឹងការប្រកាសពីការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អតីតព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ដែលនឹងត្រូវជាគូប្រជែងជាមួយនឹងលោក ប្រាយុទ្ធ ចាន់អូចា សម្រាប់ការបោះឆ្នោតនៅខែមីនា ខាងមុខនេះ ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ម្សិលមិញ ទ្រង់ព្រះមានបន្ទូលថា ព្រះកនិដ្ឋារបស់ទ្រង់ដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅខែមីនាខាងមុខនេះ គឺមិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។
ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ទ្រង់មានព្រះបន្ទូលថា៖ «ការជាប់ពាក់ព័ន្ធរបស់សមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សនៅក្នុងនយោបាយតាមរបៀបអ្វីក៏ដោយ គឺជាទង្វើមួយដែលប៉ះទង្គិចជាមួយប្រពៃណី គយ និងវប្បធម៌របស់ប្រទេស ហើយដូច្នេះវាត្រូវបានគេចាត់ទុកថាមិនសមស្រប»។ ជាក់ស្តែងថ្វីបើព្រះនាងម្ចាស់លះបង់តំណែងជាព្រះនាងម្ចាស់ក្តី ក៏ទ្រង់នៅតែជាប់ជាផ្នែកមួយនៃ «រាជវង្សចក្រី» ហើយព្រះមហាក្សត្រ និងសែរាជវង្ស គឺមានឋានៈខ្ពស់ជាងនយោបាយ៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia