សង្គម

សូមប្រុងប្រយ័ត្ន! ករណីគប់កញ្ចក់រថយន្តមួយគ្រឿង ខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវ៤១ ឡើងទៅទីរួមខេត្តកំពង់ស្ពឺ

BY
Khmernote Media
April 24, 2023

នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានហេតុការណ៍មួយបានកើតឡើងទៅលើ ប្ដីប្រពន្ធមួយគូ ដែលបានធ្វើដំណើរ ពីផ្លូវលេខ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ ដោយមានជនអនាមិក បានគប់កញ្ចក់រថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យខូចខាតយ៉ាងដំណំ តែសំណាងល្អពុំមានមនុស្សរងរបួសនោះទេ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Yem Sreyroth បានសរសេររៀបរាប់ថា៖ « ពីផ្លូវ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ គប់មួយទំហឹង ម៉ោងប្រហែល៨៖១០នាទីយប់ ព្រលឹងរត់ចេញក្រៅខ្លួនបាត់ហើយពីរនាក់ប្ដី »។ ក្នុងហេតុការណ៍នេះដែរ មានអ្នកចែករំលែក ក្នុងបណ្ដាញសង្គម​ជាច្រើនផងដែរ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរនៅតាមដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកើតមានឡើងនូវហេតុការណ៍នេះជាយថាហេតុ ៕

ប្រភព៖ Yem Sreyroth

Share This Post: