SEA GAMES

CAMSOC ហាមឃាត់ការថតរូប និងវីដេអូ ពីសកម្មភាពហ្វឹកហាត់ សម្តែងសម សម្រាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម

BY
Naren
April 25, 2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (គ.ជ.ប.អ ឬ CAMSOC) បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៥ ខែមេសា ហាមឃាត់ការថតរូប និងវីដេអូ ពីសកម្មភាពហ្វឹកហាត់ សម្តែងសម សម្រាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម។

យោងទៅលើសេចក្ដីជូនដំណឹងបានឱ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធបញ្ញារបស់ពិធីបើក-បិទ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូម ហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។

ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ៕

Share This Post: