ព័ត៌មានជាតិ
អភិបាលរងក្រុងបូកគោ ត្រូវបានព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួន ដើម្បីបន្តនិតិវិធីទៅតុលាការ
BY Liny Chan
April 25, 2023
យោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវបានឃាត់ខ្លួន ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយធ្វើការសាកសួរបំភ្លឺ និងទទួលបណ្តឹងពីភរិយារបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៏ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៏ណែនាំពីឯកឧត្តម ព្រៈរាជអាជ្ញា បានសំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា៕

