ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូប នៅប្រទេសស៊ូដង់ បានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ

    BY Naren April 27, 2023
    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូប នៅប្រទេសស៊ូដង់ បានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូប នៅប្រទេសស៊ូដង់ បានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ។ សម្តេចមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)។

    សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា និស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសសូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយរបស់ ម៉ាឡេស៊ី។

    ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសខ្លួន និង អរគុណ រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលផ្តល់ឱកាសជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា ផងដែរ៕

    Share This Post: