SEA GAMES
កីឡាគ្រីឃីត (Cricket)បានបើកការប្រកួតដំបូងគេ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
BY Khmernote Media
April 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាគ្រីឃីត (Cricket) គឺជាប្រភេទកីឡាដំបូងគេ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលបានចាប់ផ្ដើមការប្រកួត នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ នៅទីលាន AZ Group(ផ្លូវ ៦០ម៉ែត្រ) ។ ពិធីបើកការប្រកួតនេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC ។
ខាងក្រោមនេះ គឺជារូបភាពនៃការប្រកួតបើកឆាកវិញ្ញាសាគ្រីឃីតផ្នែកបុរស រវាងក្រុមជម្រើសជាតិកម្ពុជា និងឥណ្ឌូនេស៊ី ៕





ប្រភព៖ ក្រសួងព័ត៌មាន