ខ្មែរណូត

ស្វែងរក

SEA GAMES

រំភើបណាស់! កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិកម្ពុជា ដង្ហែក្នុងពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម

BY Khmernote Media May 1, 2023
រំភើបណាស់! កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិកម្ពុជា ដង្ហែក្នុងពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ គឺនៅសល់តែ០៤ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិកម្ពុជា ដង្ហែក្នុងពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាករគុនខ្មែរ ព្រំ សំណាង ទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ CAMSOC ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គឺជាម្ចាស់មេដាយសំរឹទ្ធ កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ។

មួយរយៈចុងក្រោយនេះឃើញថា ព្រំ សំណាង បានសាងកេរ្តិ៍ឈ្មោះជូនជាតិជាច្រើន និងបង្កើតភាពភ្ញាក់ផ្អើលជាបន្ដបន្ទាប់លើសង្វៀនគុនខ្មែរ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ហើយលោកក៏បានតាំងចិត្តក្នុងការដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទឹកដីរបស់ខ្លួនផងដែរ ៕

ប្រភព៖ Cambodia 2023

Share This Post: