ឧកញ៉ា ស្រី ចាន់ថន ប្រកាសសមាជិកថ្មីចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលជាកីឡាករជនជាតិអារ៉ាប់
រាជធានីភ្នំពេញ៖ បន្ទាប់ពីស្វាត់ស្វែងរកកីឡាករដែលមានសមត្ថភាពទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីមកចូលរួមជាមួយក្លឹប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា ក្លឹបគុនខ្មែរជើងឯកពិភពលោក មានសមាជិកថ្មី ដែលជាកីឡាករជនជាតិអារ៉ាប់។
ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ថ្ងៃនេះខ្ញុំបាទសូមប្រកាសជាសាធារណៈថា ក្លឹបគុនខ្មែរជើងឯកពិភពលោករបស់យើង ទទួលបានកីឡាករថ្មីមួយរូបទៀតហើយ កីឡាករថ្មីរបស់យើងគឺជាជនជាតិអារ៉ាប់ ។ខ្ញុំតែងតែស្វាត់ស្វែងរកកីឡាករដែលមានសមត្ថភាពទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីមកចូលរួមជាមួយ ក្លឹបរបស់យើងហើយខ្ញុំនិងធ្វើកុងត្រាជាមួយនិងកីឡាករគុនខ្មែររបស់យើងជាបន្តបន្ទាប់ទៀត។ ក្នុងពេលឆាប់ៗនេះគុនខ្មែររបស់យើងនិងល្បីទៅកាន់ឆាកអន្តរជាតិជាក់ជាពុំខាន។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕




ប្រភព៖ ស្រី ចាន់ថន Srey Chanthorn