SEA GAMES
អបអរសាទរ! ក្រុមនារីថៃ ប្រកួតយកឈ្នះក្រុមនារីហ្វីលីពីន ដោយលទ្ធផល ៨ទល់០ លើវិញ្ញាសា កីឡាហុកគី
BY Khmernote Media
May 1, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាហុកគី (ក្នុងសាល) បានដំណើរការប្រកួតហើយនៅថ្ងៃទី០១ ខែឧសភា នៅទីលានសួនដាយណូស័រ ខណ្ឌជ្រោយចង្វារ ខណៈចាប់ផ្ដើមដំបូង ក្រុមនារីថៃ ប្រកួតយកឈ្នះ ក្រុមនារីហ្វីលីពីន ដោយលទ្ធផល ៨ទល់០។ ការប្រកួតជាបន្តបន្ទាប់ក៏កំពុងដំណើរការផងដែរ។
នេះជាប្រភេទកីឡាទី៤ ដែលបានចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ គ្រោងចូលមកដល់នាថ្ងៃទី០៥ ខែឧសភា ខាងមុខ៕













ប្រភព៖ Cambodia 2023