ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើបណ្តាញសង្គមពិតជាធ្វើឱ្យអ្នកកើតជំងឺបាក់ទឹកចិត្តមែនឬ?

    BY autoadmin February 11, 2019
    តើបណ្តាញសង្គមពិតជាធ្វើឱ្យអ្នកកើតជំងឺបាក់ទឹកចិត្តមែនឬ?

    ការសិក្សាពីមុនៗបានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់បណ្តាញសង្គម ដែលវាគ្រប់គ្រាន់ឱ្យអ្នកគិតសារឡើងវិញពីការចាប់កាន់ទូរស័ព្ទរបស់អ្នក។ ជាក់ស្តែងមានការសិក្សាមួយចំនួនក៏បានបង្ហាញដែរថា ការប្រើប្រាស់បណ្ដាញសង្គមអាចធ្វើឱ្យអ្នកទទួលរងផលអវិជ្ជមានដូចជា៖ ការញៀន, ធ្លាក់ចុះនៃការគោរពលើខ្លួន (low self-esteem), គេងមិនលក់ និងជាពិសេស គឺប៉ះពាល់ដល់សុខភាពផ្លូវចិត្តតែម្តង។

    ប៉ុន្តែយ៉ាងណាមិញការសិក្សាថ្មីក៏បានបង្ហាញថា បណ្តាញសង្គមមិនបានធ្វើឱ្យអ្នកកើតមាននូវជំងឺបាក់ទឹកចិត្តដូចដែលការសិក្សាពីមុនៗអះអាងនោះទេ។ ការសិក្សាថ្មីនេះបានធ្វើតេស្តទៅលើមនុស្ស ២ក្រុម គឺក្រុមក្មេងជំទង់ចំនួន ៥៩៤នាក់ និងមនុស្សពេញវ័យចំនួន ១,១៣២នាក់ ហើយជាលទ្ធផលពីក្រុមទាំង ២ បានបង្ហាញថា វាមិនបានធ្វើឱ្យកើតនូវជំងឺបាក់ទឹកចិត្តនោះទេ ប៉ុន្តែវាអាស្រ័យលើបុគ្គលទៅវិញទេ។

    ក្រុមអ្នកស្រាវជ្រាវបានបន្តថា បុគ្គលិក​លក្ខណៈរបស់អ្នកប្រើប្រាស់បណ្តាញសង្គមដើរតួយ៉ាងសំខាន់ ដោយអ្នកមួយចំនួនគាត់ប្រើប្រាស់សម្រាប់ការប្រៀបធៀប (គិតអវិជ្ជមានលើខ្លួន) និងអ្នកមួយចំនួនទៀតគេប្រើដើម្បីជាចំណងមិត្តភាព និងគ្រួសារប៉ុណ្ណោះ។ ការសិក្សានេះគឺមានគោលបំណងបំបាត់នៅជំនឿរបស់មនុស្សដែលគិតថា បណ្តាញសង្គមធ្វើឱ្យកើតជំងឺបាក់ទឹកចិត្តទាំងដែលការពិតគឺបុគ្គលខ្លួនឯងទៅវិញទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ medicalnewstoday

    Share This Post: