រដ្ឋបាលខណ្ឌជ្រោយចង្វារ នឹងធ្វើការហាមឃាត់ការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តាផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរបស់ខ្លួន ពីថ្ងៃ០៥ ដល់ថ្ងៃ០៩ ខែមិថុនា ដើម្បីរក្សាសណ្តាប់ធ្នាប់អំឡុងពេលស៊ីហ្គេម
រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអាជីករ ស្ដីពី ការហាមឃាត់ការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តាផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌជ្រោយចង្វារ។

នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់ថា ការហាមឃាត់ការធ្វើអាជីវកម្មលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ខាងលើនឹងត្រូវធ្វើឡើងនៅតាមបណ្តាលផ្លូវមួយចំនួនរួមមាន ផ្លូវជាតិលេខ៦ ,ផ្លូវភ្លោះវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ, ផ្លូវទន្លេសាប
ផ្លូវបេតុងស៊ីហ្គេម (ផ្លូវព្រែកតាសេក),មុខដីឡូតិ៍លើការ៉ូឡា មហាវិថី ឈ្នះ ឈ្នះ និងជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបថា ការហាមឃាត់នេះ គឺធ្វើឡើង ដើម្បីរក្សាសោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាសុីហ្គេមលើកទី៣២ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕



ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ