ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡាបានដង្ហែចេញពីវត្តឥន្រ្ទីសំវរៈ ខេត្តកំពង់ធំ ឆ្ពោះទៅរាជធានីភ្នំពេញ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បាចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅល្ងាចនេះ ៕






ប្រភព៖ ក្រសួងព័ត៌មាន