ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រុមការងារតំណាងឧកញ៉ា ស្រី ចាន់ថន បានយកថវិកាជូនកីឡាករគុនខ្មែរ ចាន់ ហាវ និងអាជ្ញាកណ្តាល វង់ ស៊ីថៃ ដើម្បីជាការលើកទឹកចិត្ត

BY Khmernote Media May 5, 2023
ក្រុមការងារតំណាងឧកញ៉ា ស្រី ចាន់ថន បានយកថវិកាជូនកីឡាករគុនខ្មែរ ចាន់ ហាវ និងអាជ្ញាកណ្តាល វង់ ស៊ីថៃ ដើម្បីជាការលើកទឹកចិត្ត

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់ឧកញ៉ា បានជូនប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ចាន់ ហាវ និងលោកអាជ្ញាកណ្តាល វង់ ស៊ីថៃ ដើម្បីជាការលើកទឹកចិត្ត ក្រោយលោកព្យាយាមស្ទុះទៅឃាត់កីឡាករដែលកំពុងវាយគ្នា រងរបួសយ៉ាងដំណំ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយទាំងកីឡាករល្បី កីឡាករមិនទាន់ល្បី កីឡាករឈ្នះ កីឡាករចាញ់ និងអាជ្ញាកណ្តាលផងដែរ។ ព្រោះបើយើងនាំគ្នាជួយតែកីឡាករល្បីចុះកីឡាករដែលគ្នាខិតខំប្រឹងប្រែងតែមិនទាន់ល្បី គ្នាមានទឹកចិត្តឯណាខិតខំបន្តទៀត? បងប្អូនកីឡាតែងតែមានឈ្នះ មានចាញ់ តែសំខាន់យើងជាអ្នកគាំទ្រត្រូវតែបន្តលើកទឹកចិត្តគាត់បើទោះបីជាគាត់ចាញ់ឬឈ្នះក៏ដោយ។ អាជ្ញាកណ្តាលដូចគ្នាបងប្អូន គាត់ឆ្លងកាត់ការហ្វឹកហ្វឹនច្រើនណាស់ទម្រាំបានក្លាយជាអាជ្ញាកណ្តាល ដូច្នេះយើងត្រូវជួយលើកទឹកចិត្តគាត់ដូចគ្នា។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្តទៀតថា៖ «នៅពីក្រោយភាពជោគជ័យរបស់កីឡាករជាច្រើនក៏មានការរួមចំណែកយ៉ាងធំពីលោកអាជ្ញាកណ្តាលផងដែរ។ ដូច្នេះខ្ញុំសង្ឃឹមថាបងប្អូននឹងមើលឃើញអំពីគុណសម្បត្តិរបស់លោកអាជ្ញាកណ្តាលដូចគ្នា។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: