ខ្មែរណូត

ស្វែងរក

SEA GAMES

មកដឹងពីពេលវេលា កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

BY Khmernote Media May 5, 2023
មកដឹងពីពេលវេលា កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានឱ្យដឹងថា កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នា២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ទៅតាមពេលវេលាកម្មវីធីដូចខាងក្រោម៖

– ម៉ោង ១៦:០០  មហាជនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ
– ម៉ោង ១៦:២០ កម្មវិធីសិល្បៈចម្រៀង និងក្រុមមជ្ឈមណ្ឌលបណ្ដុះបណ្តាលតូរ្យតន្ត្រី MCT 125
– ម៉ោង ១៧:00 ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ជើញដល់
– ម៉ោង ១៨:០០ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាន់ខ្ពស់ កីឡា អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់
– ម៉ោង ១៨:៤០ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដល់
– ម៉ោង ១៨:៥៥ ការស្ងប់ស្ងាត់ត្រៀមពិធីផ្លូវការមកដល់
– ម៉ោង ១៩:០០ ចាប់ផ្ដើមកម្មវិធីផ្លូវការ
– ម៉ោង ១៩:០០ – ១៩:០១ ពិធីរាប់ថយក្រោយ ១០ ដល់ ១
– ម៉ោង ១៩:០១ – ១៩:០៧ ដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
– ម៉ោង ១៩:០៧ – ២០:០២ ចាប់ផ្តើមសម្ដែងទស្សនីយភាព “ដំណើរជាតិកម្ពុជា”
– ម៉ោង ២០:០២ – ២០:២២ ដង្ហែក្បួនប្រតិភូកីឡាចូលទីលានប្រារព្ធពិធី
– ម៉ោង ២០:២២ – ២០:២៩ ដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងគោរពទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
– ម៉ោង ២០:២៩ – ២០:៣២ ពិធីសច្ចាប្រណិធានអាជ្ញាកណ្ដាល-ចៅក្រម និងអត្តពលិក

– ម៉ោង ២០:៣២ – ២០:៣៨ សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
– ម៉ោង ២០:៣៨ – ២០:៤៥ សុន្ទរកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
– ម៉ោង ២០:៤៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការ។

– ការរត់ភ្លើងគប់មកដល់ និងពិធីដុតភ្លើងគប់ធំជាមួយទស្សនីយភាពកាំជ្រួច

– បញ្ចប់កម្មវិធី ៕

Share This Post: