Samsung Galaxy S10 ប្រហែលមិនមែនមានតែខ្លួនមួយនោះទេ គឺមាន ៤ម៉ូដែល សម្រាប់ឱ្យជ្រើសរើស
- BY
- autoadmin
- February 11, 2019
ចុងខែកុម្ភៈនេះ Samsung នឹងធ្វើការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy S10 ដែលវានឹងដើរដោយប្រព័ន្ធ Android 9.0 Pie & One UI ។ វានឹងមានភ្ជាប់មកជាមួយនឹង night mode ដែលធ្វើឱ្យ theme ទាំងមូលនឹងប្រែមកជាពណ៌ខ្មៅ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការប្រើប្រាស់ពេលងងឹត។ យ៉ាងណាមិញខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចនឹងរំពឹងទុកជាមួយ Galaxy S10៖
Galaxy S10 នឹងមាន ៤ម៉ូដែល៖ S10, S10 E (ក្រាស់ជាងគេ), S10 Plus និង S10 X ។




– Galaxy S10 E៖ មានអេក្រង់ 5.8អ៊ីញ, រាងសំប៉ែត, dual-lens, ទំហំផ្ទុក 128GB, រ៉េម 6GB, ថ្ម 3,100mAh
– Galaxy S10៖ មានអេក្រង់ 6.1អ៊ីញ, គែមកោង, triple-lens, ទំហំផ្ទុក 128GB, រ៉េម 6GB (options ទំហំផ្ទុក 512GB & RAM 8GB), ថ្ម 3,500mAh
– Galaxy S10 Plus៖ អេក្រង់ទំហំ 6.4អ៊ីញ, គែមកោង triple-lens, ទំហំផ្ទុក 128GB, រ៉េម 6GB (options ទំហំផ្ទុក 512GB & RAM 8GB), ថ្ម 4,000mAh
– Galaxy S10 X៖ អេក្រង់ 6.7 អ៊ីញ, គែមកោង, four-lens, ទំហំផ្ទុក 1TB (1000GB), រ៉េម 12GB, ថ្ម 5,000mAh ជាពិសេសវានឹងដំណើរការប្រព័ន្ធ 5G ។
Galaxy S10 ទាំង ៤ម៉ូដែល គឺសុទ្ធតែមានរន្ធ Infinity O នៅលើអេក្រង់សម្រាប់កាមេរ៉ាមុខ, Face ID ដូច iPhone ដែរ, Fast-Charging និងប្រហែលជាគ្មានរន្ធដោតកាស (headphone jack) នោះទេ៕










អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider
- Share This Post:






