ខ្មែរណូត

ស្វែងរក

SEA GAMES

អបអរសាទរ! កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស

BY Khmernote Media May 6, 2023
អបអរសាទរ! កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស

ខេត្តកែប៖ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរដល់កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។

នេះជាមេដាយមាសទី៦ ហេីយរបស់កម្ពុជា​ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦នេះ។ សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាលជ្រើសរើសជាទីតាំង ខេត្តកែប សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រភេទកីឡាទ្រីយ៉ាថ្លុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាថ្លុងនេះ មាននៅឆ្នេរលេងទឹក ផ្លូវផ្សារក្តាម និងផ្លូវ៣៣អា ៕

Share This Post: