SEA GAMES
អបអរសាទរ! កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចាន់កាប៊ី រកបានមេដាយមាស ១គ្រឿង ជូនជាតិមាតុភូមិ
BY Khmernote Media
May 6, 2023
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឱ្យដឹងថា កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចន្ទកាប៊ី បានយកមេដាយមាស វិញ្ញាសាសូហ្វតេន្នីស ជូនកម្ពុជាបានហើយនៅមុននេះបន្ដិច នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
សូមជម្រាបជូនថា ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា គឺកីឡាករ សំ ចាន់កាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាចម្រុះបុរស-នារី (២នាក់-២នាក់) ក្រោយយកឈ្នះក្រុមមិត្តរួមជាតិ គឺកីឡាករ សាយ សុចិត្រា និងកីឡាការិនី ហូរ ស្រីណុច ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

