ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ចូលរួមអបអរសាទរលោក Yeab chandara តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំ Everest Basecamp

BY Khmernote Media May 8, 2023
ឧកញ៉ា ស្រី ចាន់ថន ចូលរួមអបអរសាទរលោក Yeab chandara តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំ Everest Basecamp

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់់ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមអបអរសាទរលោក Yeab chandar តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់ ៥៣៦៤ម៉ែត្រ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ចូលរួមអបអរសាទរ ប្អូនប្រុសYeab chandara ដែលបាននាំយកទង់ជាតិកម្ពុជាឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់៥៣៦៤ម៉ែត្រគឺតំណាងឲ្យកម្ពុជានិង (ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា ” កម្ពុជា ” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា ជយោ!កម្ពុជា។ ដោយក្ដីគោរពនិងស្រឡាញ់បំផុត ស្រី ចាន់ថន »

បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់របស់ លោក Yeab chandara បានសម្តែងអារម្មណ៍មោទកភាពដែលកើតលើទឹកដីកម្ពុជា ដោយលោកសរសេររៀបរាប់ថា៖ « ការបើកនៅមហាព្រឹត្តិការណ៍ Seagame លើកទី ៣២ , ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខ្ញុំពិតជាមានមោទកភាពដែលកើតលើទឹកដីនេះ។ ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន នេះពិតជាពេលវេលាដែលល្អក្នុងការបង្ហាញ កម្ពុជាទៅលើឆាកអន្ដរជាតិ។ ក្នុងនោះដែរ ខ្ញុំបានរួមចំណែកយកទង់ជាតិរបស់ជាតិ ទៅដោតនៅ” Everest Basecamp ” ដែលមានកម្ពស់ ៥៣៦៤ ម៉ែត្រ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា ” កម្ពុជា ” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា ជយោ ! កម្ពុជា ……៕ »

Share This Post: