ឯកឧត្តម សារិន វណ្ណា ឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការីនី ខាន់ ចេសា ដែលឈ្នះមេដាយមាសកីឡាជឺជីតស៊ូ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេករបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម សារិន វណ្ណា ដែលជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការីនីកម្ពុជា ខាន់ ចេសា ក្រោយទទួលបានមេដាយមាសជូនជាតិ កាលពីម្សិលមិញនេះ។
ក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់ខាងលើ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម សារិន វណ្ណា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពញ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក ជូនកីឡាការីនីកម្ពុជា ខាន់ ចេសា Jessa Khan ឈ្នះមេដាយមាស កីឡាជឺជីតស៊ូ »។
សូមបញ្ជាក់ផងដែរថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាសលើប្រភេទកីឡា ជឺជីតស៊ូលើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម បន្ទាប់ពីបានយក ឈ្នះកីឡា ការិនី ថៃ វៀតណាម សិង្ហបុរី និងហ្វីលីពីន ៕


