ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៨០ឆ្នាំទៀត ទីក្រុងធំៗចំនួន ១០ អាចនឹងលែងមានមុខរហូតលើពិភពលោក

    BY autoadmin February 12, 2019
    ៨០ឆ្នាំទៀត ទីក្រុងធំៗចំនួន ១០ អាចនឹងលែងមានមុខរហូតលើពិភពលោក

    ខណៈការព្យាករណ៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលកំពុងតែមានការគំរាមកំហែងកាន់តែខ្លាំងឡើងៗបណ្តាលមកពី ខ្យល់ព្យុះ គ្រោះមហន្តរាយ រលកកម្តៅ និងភាពរាំងស្ងួត បានកំពុងតែបង្ហាញឱ្យឃើញកាន់តែច្បាស់ និងគួរឱ្យខ្លាច។

    ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុក៏បានព្យាករន៍ទុកផងដែរថា កំណើនកម្តៅអាចនឹងកើនឡើង ១.៥ អង្សាសេ លើសពីកម្រិត pre industrial របស់វានៅត្រឹម ឆ្នាំ២០៤០ និងបង្កើតជាគ្រោះធ្ងន់ធ្ងរតាមតំបន់មួយចំនួននៅត្រឹមចុងសតវត្សទី២១នេះ។ ខាងក្រោមនេះគឺជាទីក្រុងធំៗទាំង ១០ ដែលនឹងអាចបាត់ខ្លួននៅ៨០ឆ្នាំខាងមុខ៖

    ១.ទីក្រុងម៉ៃអាមី៖ ច្រើនជាង ៣.៣លាននាក់ អាចប្រឈមមុខនឹងទឹកជំនន់ដ៏មហន្តរាយត្រឹមឆ្នាំ ២១០០

    ២. រដ្ឋញូអូលែនក៏អាចលិចនៅក្រោមទឹកផងដែរ

    ៣.ទីក្រុងឈីកាហ្គោអាចជួបនឹងរលកកម្តៅខ្លាំងក្នុងពេលណាមួយ

    ៤. សីតុណ្ហភាពរដូវក្តៅនៅឌូបៃនៃអារ៉ាប់រួមអាចនឹងឡើងដល់ ១១៣អង្សាហ្វារិនហៃ (៤៥អង្សាសេ) បន្ទាប់ពី ឆ្នាំ២០៧០

    ៥. សីតុណ្ហភាពប្រចាំថ្ងៃនៅអាប៊ូដាប៊ីនៃអារ៉ាប៊ីសាអ៊ូឌីតអាចនឹងកើនឡើងរហូតមិនអាចទ្រាំទ្របានបន្ទាប់ពី ឆ្នាំ២០៧០

    ៦.ទីក្រុងស៊ាងហៃនៃប្រទេសចិននឹងមានសីតុណ្ហភាពខ្ពស់បំផុតពី ឆ្នាំ២០៧០-២១០០

    ៧. អ័ព្ទពុលទីក្រុងប៉េកាំងនឹងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជន

    ៨. ប្រជាជនជាច្រើននៅក្រុងញូវដេលីនៃប្រទេសឥណ្ឌាអាចនឹងមានការចង្អោរ និងឈឺក្បាលដោយសារផ្សែងអ័ព្ទ ឬកម្តៅពេលថ្ងៃក្តៅពេក

    ៩. ការកើនឡើងកម្ពស់ទឹកសមុទ្រធ្វើឱ្យទីក្រុងដាកានៃប្រទេសបង់ក្លាដែសកាន់តែសម្បូរជនភៀសខ្លួន

    ១០. ថ្វីបើទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែការគំរាមកំហែងនៃការកើនឡើងកម្រិតទឹកសមុទ្រគឺមិនអាចជៀសបាន។

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: