ខ្មែរណូត

ស្វែងរក

SEA GAMES

កីឡាទូកក្ដោង កម្ពុជាទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង បន្ទាប់ពីបញ្ចប់ ៩ វិញ្ញាសាដោយជោគជ័យ

BY Khmernote Media May 9, 2023
កីឡាទូកក្ដោង កម្ពុជាទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង បន្ទាប់ពីបញ្ចប់ ៩ វិញ្ញាសាដោយជោគជ័យ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃខេត្តព្រះសីហនុ ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលមាន ៩វិញ្ញាសា បញ្ចប់ទៅដោយភាពជោគជ័យ។

ការប្រកួតប្រភេទកីឡាទូកក្ដោង ជាលទ្ធផល អត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេ ពោលគឺមេដាយមាស ៤គ្រឿង តាមពីក្រោយដោយសិង្ហបុរី មានមេដាយមាស ៣គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២គ្រឿង ដោយឡែកម្ចាស់ផ្ទះកម្ពុជា ជាមួយ ហ្វីលីពីន ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿងដូចគ្នា ៕

Share This Post: