ខ្មែរណូត

ស្វែងរក

SEA GAMES

អ្នកសារព័ត៌មានប្រទេសម៉ាឡេស៊ី កោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

BY Khmernote Media May 10, 2023
អ្នកសារព័ត៌មានប្រទេសម៉ាឡេស៊ី កោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រភពវិដេអូរបស់ នាយកដ្ឋានព័ត៌មាន បានធ្វើបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានប្រទេសម៉ាឡេស៊ី ដែលលោកបានកោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងកិច្ចសម្ភាសន៍នោះ លោកបាននិយាយថា៖ « ខ្ញុំគឺជាអ្នកកាសែតមកពីប្រទេសម៉ាឡេស៊ី ហើយមានជំនាញខាងព័ត៌មានកីឡា ខ្ញុំយល់ឃើញថា កម្ពុជា បានរៀបចំយ៉ាងល្អចំពោះការស្នាក់នៅ ម្ហូបអាហារគ្រប់គ្រាន់ ប៉ុន្តែក្នុងនាមខ្ញុំកាន់សាសនា​ឥស្លាម ( ម៉ូស្លីម ) ខ្ញុំសូមសំណូមពរឱ្យរៀបចំទៅតាមតម្រូវការសាសនា ដោយសារជនជាតិម៉ូស្លីម ត្រូវការប្រកាន់ភ្ជាប់ទៅតាមប្រពៃណីសាសនា ចំពោះប្រព័ន្ធអ៊ីធើណេតវិញ ការប្រើប្រាស់គ្រប់គ្រាន់ មិនមានការរំខានការងាររបស់ខ្ញុំទេ ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ។ »

ជាមួយនឹងការធ្វើបទសម្ភាសន៍នេះផងដែរ អ្នកកាសែតម៉ាឡេស៊ីម្នាក់ទៀត ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «​ ការរៀបចំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ គឺមានការស្វាគមន៍យ៉ាងកក់ក្ដៅ មានផ្ដល់កន្លែងធំទូលាយ ងាយស្រួលធ្វើការ ចំពោះចំណីអាហារមានការរៀបចំល្អគ្រប់គ្រាន់ និងប្រព័ន្ធអ៊ីធើណេត មិនមានការរំខានងាយស្រួលក្នុងការអនុវត្តការងារ ខ្ញុំគិតថាកម្ពុជាពិតជាធ្វើបានយ៉ាងល្អពិតមែន» ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: