រថយន្ត

Mazda បញ្ចេញរថយន្តថ្មីរបស់ខ្លួន តំលៃជាង 2ម៉ឺនដុល្លារ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ

BY
Khmernote Media
February 13, 2019

ក្រុមហ៊ុនផលិតរថយន្ត Mazda របស់អាមេរិកទើបតែបានដាក់បង្ហាញរថយន្តសេរីថ្មីរបស់ខ្លួនគឺរថយន្ត Mazda 3 Sedan និង Mazda 3 Hatchback ស៊េរីឆ្នាំ ២០១៩ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅជុំវិញពិភពលោក។ Mazda 3 ស៊េរីថ្មីនេះ ត្រូវបានកែប្រែរូបរាងទាំងខាងក្នុង និងខាងក្រៅ ខុសពីម៉ូដែលៗមុន ហើយ Mazda 3 ជំនាន់ថ្មីនេះកាន់តែស្រស់ស្អាត ទំនើបជាងមុខ និងមានសុវត្ថិភាពខ្ពស់ជាងមុន។

Mazda 3 ប្រភេទ Sedan ដាក់លក់នៅទីផ្សារអាមេរិកមានតម្លៃចន្លោះពី ២១,៨៩៥ ទៅ ២៤,៤៩៥ ដុល្លារអាមេរិក ចំណែកឯប្រភេត Hatchback វិញមានតម្លៃថ្លៃជាងប្រភេទ Sedan បន្តិច គឺមានតម្លៃចាប់ពី ២៣,៤៩៥ ដុល្លារឡើងទៅ ដំណើរការដោយកម្លាំងម៉ាស៊ីនសាំង 2.5លីត្រ ប្រភេទ SkyActiv-G ដែលនឹងផ្តល់កម្លាំង 186 សេះក្នុងល្បឿន 6,000 rpm (វិលជុំ) និង 186 lb-ft (252 Nm) នៃកម្លាំងបង្វិលក្នុងល្បឿន 4,000 rpm។

យ៉ាងណាក្តីតម្លៃនេះអាចប្រែប្រួលទៅតាមទីផ្សារនៃប្រទេសផ្សេងៗ ព្រោះពន្ធនៃការនាំរថយន្តចូលទៅកាន់ប្រទេសនីមួយៗមានតម្លៃខុសៗគ្នាដែរ។​លោកអ្នកអាចទស្សនារូបភាព និងវីដេអូ នៃរថយន្តដ៏ស្អាត និងទំនើបនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops

Share This Post: