SEA GAMES
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបំពាក់មេដាយដល់កីឡាករគុនខ្មែរជ័យលាភី ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម
BY Khmernote Media
May 10, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អញ្ជើញបំពាក់មេដាយមាសដល់កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា និងកីឡាករជ័យលាភីលេខ២ និងលេខ៣ សម្រាប់វិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕





ប្រភព៖ ក្រសួងព័ត៌មាន