ក្រុមហ៊ុន Meta បញ្ចេញវីដេអូខ្លី អបអរដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
- BY
- autoadmin
- May 10, 2023
មេតា (Meta) បានចូលរួមអបអរដល់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ មេតាបានសរសេរថា៖«អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ ២០២៣ នេះ! យើងខ្ញុំសូមជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អ និងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ សូមចូលរួមគ្នាដើម្បីអបអរសាទរស្មារតីកីឡា និងការរួបរួមគ្នាក្នុងពេលដ៏រំភើបនេះ។»
#SEAGamesinCambodia2023 #AsianParaGames2023
- Share This Post:






