ខ្មែរណូត

ស្វែងរក

SEA GAMES

ប្រពៃណាស់! កីឡាករ ស៊ិន សុវណ្ណមករា យកប្រាក់ឧបត្ថម្ភ ១ម៉ឺនដុល្លារ ពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មកឧបត្ថម្ភជូនដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ

BY Khmernote Media May 11, 2023
ប្រពៃណាស់! កីឡាករ ស៊ិន សុវណ្ណមករា យកប្រាក់ឧបត្ថម្ភ ១ម៉ឺនដុល្លារ ពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មកឧបត្ថម្ភជូនដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ

រាជធានីភ្នំពេញ៖ កីឡាករ ស៊ិន សុវណ្ណមករា បង្វែរប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ ពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មកធ្វើជាប្រាក់ឧបត្ថម្ភជូនដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ នេះបើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ កីឡាករ ស៊ិន សុវណ្ណមករា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

កីឡាករ ស៊ិន សុវណ្ណមករា បានបង្ហោះសារ ថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលឧបត្ថម្ភទឹកប្រាក់ចំនួន ១០០០០ដុល្លារ ហើយរូបលោកផ្ទាល់ នឹងយកចំនួនទឹកប្រាក់ឧបត្ថម្ភទាំងនេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ។

ក្នុងខ្លឹមសារពីគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករ ស៊ិន សុវណ្ណមករា បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន ១០០០០ដុល្លារ (មួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក) ជូនចំពោះខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន ១០០០០ដុល្លារ (មួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល ជាចុងក្រោយខ្ញុំបាទស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អោយជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ »

សូមបញ្ជាក់ជូនថា នៅយប់ថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា និងបានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ចូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូល នៃស៊ីហ្គេម ២០២៣ ៕

Share This Post: