SEA GAMES
អបអរសាទរ! កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរនារី ទម្ងន់ ៥៤គីឡូក្រាម
BY Khmernote Media
May 11, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជា ទូច ចាន់វត្តី ដណ្ដើមមេដាយមាស ប្រភេទនារីទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាការិនីប្រទេសវៀតណាម NGUYEN THI CHIEU ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រារព្ធធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕
